ការអនុញ្ញាតឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា មានចក្ខុវិស័យលើកកំពស់ការគ្រប់គ្រង ការអនុញ្ញាតឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ឲ្យបានច្បាស់លាស់ មានប្រសិទ្ធិភាព មានតម្លាភាព ស្មើភាពគ្នា គណនេយ្យភាព និង សមធម៍
កូតាសរុប
30,000 kWac
នៅសល់
23,660 kWac
0 kWac
ស្នើសុំការអនុញ្ញាតប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល។
នៅរសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំសម័យប្រជុំលើកទី៤៥០ ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, តំណាងអគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖ ក) ចេញអាជ្ញាបណ្ណឱ្យ៖ ១- ក្រុមហ៊ុន អាយអេសអាយ យូធីលីធី ឯ.ក (ISI UTILITIES CO., LTD) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ ស្ថិតនៅផ្នែកខ្លះនៃឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២- ក្រុមហ៊ុន ហ្គោ អ៊ីវី ឯ.ក (GO EV CO., LTD) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៣- ក្រុមហ៊ុន អ៊ីវី អេនើជី ថេក ឯ.ក (EV ENERGY TECH CO., LTD) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៤- សហគ្រាស ផ្លែស អិកស៍ ស្តេសិន (FLASH X STATION ENTERPRISE) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៥- លោក សៀន ប៊ុនយ៉ាត់ (MR. SEAN BUNYAT) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៦- លោក ហេង ពិសិដ្ឋ (MR. HENG PISETH) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៧- លោក ហួរ គីមហុង (MR. HOUR KIMHONG) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៨- លោកស្រី ង៉ែត ច័ន្ទស្រីល័ក្ខណ៍ (MRS. NGET CHANSREYLEAK) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៩- លោកស្រី ម៉ិច សម្ផស្ស (MRS. MECH SAMPHORS) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ១០- លោកស្រី សៅរ៍ ច័ន្ទកណ្ណិកា (MRS. SAO CHANKANIKA) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ១១- ក្រុមហ៊ុន សម្បុក ណេតវើក ឯ.ក (SAAMBOK NETWORKS CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ១២- ក្រុមហ៊ុន អេស.អិល សាន់ឡៃថ៍ ហ្រ្គីន អេនើជី សូឡា ផៅវ័រ ឯ.ក (S.L SUNLIGHT GREEN ENERGY SOLAR POWER CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ខ) ការកែសម្រួលអាជ្ញាបណ្ណ៖ ១- បន្ថែមស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យ៖ - ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស (VIREAK BUNTHAM EXPRESS CO., LTD) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ - ក្រុមហ៊ុន ស៊ីជីជីអ៊ីវី អេនើជី ឯ.ក (CGGEV ENERGY CO., LTD) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ - សហគ្រាស ខេស៊ី ខ្មែរអ៊ីវី & ខេមអ៊ីវី ឆាចជីង (KC KHMEREV & CAMEV CHARGING ENTERPRISE) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២- ដកតំបន់ចែកចាយរបស់ ក្រុមហ៊ុន កែវផុស យូធីលីធី ឯ.ក (KEO PHOS UTILITY CO., LTD) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ៣- បន្តអាណត្តិអាជ្ញាបណ្ណឱ្យ៖ - ក្រុមហ៊ុន អេឡិចទ្រិចខល អូតាគី ត្រេឌីង (អ៊ី.អូ.ធី) (ELECTRICAL OTAKI TRADING (E.O.T) CO., LTD) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកថ្មគោល ស្រុកបាណន់ ស្រុកបវេល ខេត្តបាត់ដំបង។ - សហគ្រាស អេឡិកទ្រីស៊ីធី ស្អាង (ELECTRICITY SAANG ENTERPRISE) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ - សហគ្រាស អគ្គិសនី កែវ ចំរើន (KEO CHAMREUN ENTERPRISE) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកកញ្ចៀ្រច ខេត្តព្រៃវែង។ - លោកស្រី សាន ឈីន (MRS. SAN CHHIN) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ - ក្រុមហ៊ុន អេស.ធី.ខេ.អិល អេឡិកទ្រីស៊ីធី វាលរេញ ឯ.ក (S.T.K.L ELECTRICITY VEAL RINH CO., LTD) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៤- បន្ថែមអាណត្តិអាជ្ញាបណ្ណឱ្យ៖ - សហគ្រាស អ៊ា ឡៃស៊ានក្រវាញ អេឡិកទ្រីស៊ីធី (EAR LAYSEAN KROVANH ELECTRICITY ENTERPRISE) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ - ក្រុមហ៊ុន អគ្គិសនី អ វ៉ាយ ផៅវ័រ ឯ.ក (AKISNI R Y POWER CO., LTD សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ - ក្រុមហ៊ុន អគ្គិសនី តានៃ ឯ.ក (AKISNI TANEY CO., LTD) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ - ក្រុមហ៊ុន ជា សុខខេង ឯ.ក (CHEA SOKHENG CO., LTD) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ៥- ប្តូរប្រភេទអាជ្ញាបណ្ណឱ្យ៖ - ក្រុមហ៊ុន ហ្គោល វ៉ាន់ឡុង (GOLD VAN LONG CO., LTD) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្សារអូរឫស្សី។ - លោក ទោន គង្គា (MR. TON KONGKEA) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្សារច្បារអំពៅ។ - លោក ទា ហាំងសេង (MR. TEA HAINGSENG) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្សារទំនើបស៊ីធីម៉ល។ - លោក លៀង បញ្ញា (MR. LEANG PANGA) សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្សារកណ្តាល។ - លោកស្រី លឹម សុខា (MRS. LIM SOKHA) សម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅផ្សារតាកែវ។ គ) ពិនិត្យ និងអនុម័តលើការកំណត់បញ្ជីថ្លៃលក់អគ្គិសនីឱ្យក្រុមហ៊ុន អាយអេសអាយ យូធីលីធី ឯ.ក សម្រាប់ការលក់អគ្គិសនីឱ្យអ្នកប្រើប្រាស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ៕
នៅព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំសម័យប្រជុំលើកទី៤៤៩ ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, តំណាងអគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖ ក) ដកហូតអាជ្ញាបណ្ណរបស់លោក លន់ ប៊ុនធឿន (MR. LUN BUNTHOEUN) សម្រាប់ផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីនៅក្នុងបរិវេណផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខ) ការចេញអាជ្ញាបណ្ណឱ្យ៖ ១- ក្រុមហ៊ុន អេនើសួរ ឯ.ក (ENESURE CO., LTD) សម្រាប់ធ្វើសេវាកម្មផលិតអគ្គិសនីនៅស្ថានីយវារីអគ្គិសនីព្រែកល្អាង ១&២ អានុភាព ១១០មេហ្កាវ៉ាត់ នៅខេត្តរតនគិរី។ ២- ក្រុមហ៊ុន សូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូ អិលធីឌី (SOLAR GREEN ENERGY (CAMBODIA) CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ៣- ក្រុមហ៊ុន តា ធី ផាត ខូ អិលធីឌី (TA THI PHAT CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ៤- ក្រុមហ៊ុន កែម-ផ្លាស (ខេមបូឌា) ឯ.ក (KEM-PLUS (CAMBODIA) CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ៥- ក្រុមហ៊ុន អេជីស អេនជីនារីង សេកសិន ឯ.ក (AEGIS ENGINEERING SECTION CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ៦- លោក ទិត្យ វុទ្ធី (MR. TITH VUTHY) សម្រាប់ផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីនៅក្នុងបរិវេណផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គ) ការកែសម្រួលអាជ្ញាបណ្ណ៖ ១- ប្តូរនាមករណ៍អ្នកកាន់អាជ្ញាបណ្ណពី៖ - លោក ហុង សេងគ្រី (MR. HONG SENGKRY) ទៅជា សហគ្រាស ហុង សេងគ្រី សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាម។ - លោក ហាក់ លីសេង (MR. HAK LYSENG) ទៅជា សហគ្រាស អគ្គិសនី ហាក់ លីសេង សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកគិរីវង់ ខេត្តតាកែវ។ - លោកស្រី កែវ ឆវី (MRS. KEO CHHORVY) ទៅជា សហគ្រាស ខេ វី អេឡិចទ្រីស៊ីធី សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ - លោកស្រី កែវ បុប្ផារ័ត្ន (MRS. KEO BOPHAROTH) ទៅជា សហគ្រាស ប៊ី ភី អេឡិចទ្រីស៊ីធីសម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅតំបន់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង។ - លោក ផុំ ភ័ក្រ (MR. PHOM PHEAK) ទៅជា សហគ្រាស ផុំ ភ័ក្រ អគ្គិសនីទំបន់ដាច់ សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅតំបន់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ២- កែសម្រួលម្ចាស់កម្មសិទ្ធិនៃអ្នកកាន់អាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមរៈ អេនជីនារីង & ឌីវេឡុបមេន (KHEMARAK ENGINEERING & DEVELOPMENT CO., LTD) សម្រាប់ធ្វើសេវាកម្មចែកចាយអគ្គិសនីនៅតំបន់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕
ប្រកាសស្តីពីការកំណត់ទំហំកូតានៃថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៦ ប្រការ ១._ កំណត់ទំហំកូតានៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលសម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៦ សម្រាប់អាជ្ញាធរអគ្គិសនីកម្ពុជាអាចចេញលិខិតអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនី ដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦។ ប្រការ ២._ អនុញ្ញាតផ្តល់កូតានៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលសម្រាប់ការអនុវត្តឆ្នាំ២០២៦ ដែលមានទំហំសរុបស្មើនឹង ៣០ មេហ្គាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់ផ្តល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦ ស្របតាមប្រកាសលេខ២០៣២ រដ.បកអថ.ប្រក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់បច្ចុប្បន្នភាពគោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។ ប្រការ ៣._ អ្នកប្រើប្រាស់អគ្គិសនីដែលអាចទទួលបានកូតាអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅព្រះរាជាណាចក្រកម្ពុជាបាន លុះត្រាតែអ្នកប្រើប្រាស់អគ្គិសនីទាំងនោះបានបំពេញបែបបទស្នើសុំ និងទទួលបានការអនុញ្ញាតស្របតាមបទប្បញ្ញត្តិ នីតិវិធី និងគោលការណ៍ដែលកំណត់ដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ប្រការ ៤._ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល អគ្គាធិការ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា ប្រធាននាយកដ្ឋាននានាក្រោមឱវាទក្រសួងរ៉ែ និងថាមពល និងប្រធានមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
នៅព្រឹកថ្ងៃអង្គារ ៣ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំសម័យប្រជុំលើកទី៤៤៤ ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, តំណាងអគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖ ក) ពិនិត្យ និងអនុម័តការចេញអាជ្ញាបណ្ណឱ្យ៖ ១- ក្រុមហ៊ុន សៅបឺរ ផាតនើរ ឯ.ក (SAUBER PARTNERS CO., LTD ) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២- ក្រុមហ៊ុន ហ្គោ ហ្រ្គីន អេនើជី ឯ.ក (GO GREEN ENERGY CO., LTD) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៣- លោក ឃិន យឿន (Mr. KHIN YOEUN) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៤- លោក យៀប សុគន្ធារិទ្ធ (Mr. YEAP SOKUNTHEARITH) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៥- លោក ប៊ួយ ពិសិដ្ឋ (Mr. BUOY PISETH) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៦- លោក ហេង វាសនា សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៧- ក្រុមហ៊ុន មេខលា វឌ្ឍនៈ ផៅវ័រ សូលូសិន (ខេមបូឌា) ឯ.ក (MEKHALA VATHANAK POWER SOLUTIONS (CAMBODIA) CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ៨- ក្រុមហ៊ុន ហ្វារីយ៉ា អេនើជី (ខេមបូឌា) ឯ.ក (FARRYA ENERGY (CAMBODIA) CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ៩- ក្រុមហ៊ុន សូ គង់ អេនជីនារីង អិម & អ៊ី ឯ.ក (SO KONG ENGINEERING M & E CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ១០- ក្រុមហ៊ុន ខេមបូឌាន សាន់សាញ អ៊ីនណូវេសិន ញូ អេនើជី ថេកណូឡូជី ឯ.ក (CAMBODIAN SUNSHINE INNOVATION NEW ENERGY TECHNOLOGY CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ១១- ក្រុមហ៊ុន វៀតធេល (ខេមបូឌា) (VIETTEL (CAMBODIA) PTE. LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ១២- ក្រុមហ៊ុន មិត្តហ្វូន ថៅអឺរ សឹលូសិន ឯ.ក (METFONE TOWER SOLUTIONS CO., LTD) សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ខ) ពិនិត្យ និងអនុម័តការកែសម្រួលអាជ្ញាបណ្ណ៖ ១- បន្ថែមស្ថានីយបញ្ចូលថាមពលឱ្យ៖ - ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក (ZO MOTORS (CAMBODIA) CO., LTD) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ - ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VIREAK BUNTHAM EXPRESS CO., LTD) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ - សហគ្រាស ខេស៊ី ខ្មែរអ៊ីវី & ខេមអ៊ីវី ឆាចជីង (KC KHMEREV & CAMEV CHARGING ENTERPRISE) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២- បន្តអាណត្តិអាជ្ញាបណ្ណឱ្យ៖ - ក្រុមហ៊ុន ឡាយ វ៉េងឃាង ឯ.ក សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ - សហគ្រាស ឆាយ គឹមហួរ សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៣- ប្តូរនាមករណ៍អ្នកកាន់អាជ្ញាបណ្ណពី៖ - លោក ចាន់ សុធា ទៅជាក្រុមហ៊ុន អគ្គិសនី ចាន់ សុធា ឯ.ក សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំជីផុច និងឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ - លោក អ៊ុន សុធា ទៅជាសហគ្រាស អគ្គិសនី ទីរួមស្រុកទឹកផុស សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ - លោកស្រី ឆេង ទូច ទៅជាសហគ្រាស ឆេង ទូច សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកថ្មបាំង ឃុំជីខលើ ស្រុកស្រែអំបិល និង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ - លោក សឿន សុផល ទៅជាសហគ្រាស សឿន សុផល សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកបារាយណ៍ ខេត្តកំពង់ធំ។ - លោក លាង ផល្លា ទៅជាសហគ្រាស អគ្គិសនី កោះសូទិន សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ - លោក ស្ងួន សារ៉ន ទៅជាលោក ម៉ាក់ ហេងសម្ផស្ស សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ - លោក ណុប ប៊ិន ទៅជាក្រុមហ៊ុន អគ្គិសនី រតនមណ្ឌល ឯ.ក សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុករតនមណ្ឌល និងស្រុកបាណន់ ខេត្តបាត់ដំបង។ - លោកស្រី ស៊ុយ ចំណាន ទៅជាក្រុមហ៊ុន កោះ ឧកញ៉ាតី អេឡិចទ្រីស៊ីធី ឯ.ក សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ - លោក ហ៊ាង ផល្លី ទៅជាក្រុមហ៊ុន អគ្គិសនី បឹងព្រះ សែនសុខ ឯ.ក សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកមេសាង និងស្រុកបាភ្នំ ខេត្តព្រៃវែង។ ៤- កែសម្រួលម្ចាស់កម្មសិទ្ធិនៃអ្នកកាន់អាជ្ញាបណ្ណរបស់ក្រុមហ៊ុន អេឡិចទ្រីស៊ីធី ត្រាំកក់ ឯ.ក សម្រាប់ធ្វើសេវាកម្មចែកចាយអគ្គិសនីនៅផ្នែកខ្លះនៃស្រុកត្រាំកក់ ខេត្តតាកែវ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំសម័យប្រជុំលើកទី៤៤៣ ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, តំណាងអគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖ ក) ចេញអាជ្ញាបណ្ណឱ្យ៖ ១- ក្រុមហ៊ុន ភីធីធី (ខេមបូឌា) សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ២- សហគ្រាស ខេស៊ី ខ្មែរអ៊ីវី & ខេមអ៊ីវី ឆាចជីង សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ៣- សហគ្រាស ហុង ទ្រី168 សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ៤- លោកស្រី រុន ស្រីទូច សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ៥- លោកស្រី ខៀវ ម៉ាឡែន សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ៦- លោក ភូក សុខផេង សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ៧- ក្រុមហ៊ុន ស្នេថេក មិរ៉ាយ ឯ.ក សម្រាប់ធ្វើសេវាកម្មផលិតអគ្គិសនីដើរ ដោយថាមពលខ្យល់អានុភាព ១៥០ មេហ្កាវ៉ាត់ មានទីតាំងនៅភូមិស្រែអ៊ី សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។ ៨- ក្រុមហ៊ុន ខេមបូឌាន ស៊ីងថាង ញូ អេនើជី ឯ.ក សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ។ ៩- ក្រុមហ៊ុន ជេនយូអ៊ិន អ៊ី អិន ស៊ី ឯ.ក សម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ខ) កែសម្រួលអាជ្ញាបណ្ណឱ្យក្រុមហ៊ុន អ៊ីវ៉ុល អេននើជី ឯ.ក សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕
អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្ដិយសសូមជម្រាបជូនសាធារណជនគ្រប់រូបឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងចេញអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឱ្យក្រុមហ៊ុន អូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន ធ្វើការផ្ដល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល អនុលោមតាមលិខិតអនុញ្ញាតរបស់ក្រសួងរ៉ែ និងថាមពល លេខ ១៥១៤២.រថ.បគអថ.លអ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ ស្ថាប័នរដ្ឋនានាដែលពាក់ព័ន្ធ និងសាធារណជនមានសិទ្ធពិនិត្យ ផ្ដល់យោបល់ និងអនុសាសន៍ឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណដែលមានក្នុង QR កូដ ភ្ជាប់មកជាមួយខាងក្រោមនេះ។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ សាធារណជនគ្រប់រូបមានសិទ្ធពិនិត្យ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលគ្រោងនឹងចេញនេះ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ពិនិត្យ ឬផ្ដល់យោបល់លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណឱ្យក្រុមហ៊ុន អូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន អាចធ្វើការស្កេន QR កូដ ឬ អាចអញ្ជើញមកទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជាផ្ទាល់ ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមបញ្ជាក់ជូនថា “ អាជ្ញាធរអគ្គិសនីកម្ពុជានឹងធ្វើការពិចារណាតែចំពោះមតិយោបល់ណាដែលមានហេតុផលយោងច្បាស់លាស់ប៉ុណ្ណោះ ”។
អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្ដិយសសូមជម្រាបជូនសាធារណជនគ្រប់រូបឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងចេញអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឱ្យក្រុមហ៊ុន តាព្រហ្ម អ៊ី&ស៊ី (ខេមបូឌា) ឯ.ក ធ្វើការផ្ដល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល អនុលោមតាមលិខិតអនុញ្ញាតរបស់ក្រសួងរ៉ែ និងថាមពល លេខ ១០៤០៥.រថ.បគអថ.លអ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ ស្ថាប័នរដ្ឋនានាដែលពាក់ព័ន្ធ និងសាធារណជនមានសិទ្ធពិនិត្យ ផ្ដល់យោបល់ និងអនុសាសន៍ឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណដែលមានក្នុង QR កូដ ភ្ជាប់មកជាមួយខាងក្រោមនេះ។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ សាធារណជនគ្រប់រូបមានសិទ្ធពិនិត្យ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលគ្រោងនឹងចេញនេះ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ពិនិត្យ ឬផ្ដល់យោបល់លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណឱ្យក្រុមហ៊ុន តាព្រហ្ម អ៊ី&ស៊ី (ខេមបូឌា) ឯ.ក អាចធ្វើការស្កេន QR កូដ ឬ អាចអញ្ជើញមកទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជាផ្ទាល់ ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមបញ្ជាក់ជូនថា “ អាជ្ញាធរអគ្គិសនីកម្ពុជានឹងធ្វើការពិចារណាតែចំពោះមតិយោបល់ណាដែលមានហេតុផលយោងច្បាស់លាស់ប៉ុណ្ណោះ ”។
អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្ដិយសសូមជម្រាបជូនសាធារណជនគ្រប់រូបឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងចេញអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឱ្យក្រុមហ៊ុន មករ ខ្មែរ អេឡិចទ្រិច ថេកណឡូជី ឯ.ក ធ្វើការផ្ដល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល អនុលោមតាមលិខិតអនុញ្ញាតរបស់ក្រសួងរ៉ែ និងថាមពល លេខ ១០៤៩៦.រថ.បគអថ.លអ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ ស្ថាប័នរដ្ឋនានាដែលពាក់ព័ន្ធ និងសាធារណជនមានសិទ្ធពិនិត្យ ផ្ដល់យោបល់ និងអនុសាសន៍ឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណដែលមានក្នុង QR កូដ ភ្ជាប់មកជាមួយខាងក្រោមនេះ។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ សាធារណជនគ្រប់រូបមានសិទ្ធពិនិត្យ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលគ្រោងនឹងចេញនេះ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ពិនិត្យ ឬផ្ដល់យោបល់លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណឱ្យក្រុមហ៊ុន មករ ខ្មែរ អេឡិចទ្រិច ថេកណឡូជី ឯ.ក អាចធ្វើការស្កេន QR កូដ ឬ អាចអញ្ជើញមកទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជាផ្ទាល់ ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមបញ្ជាក់ជូនថា “ អាជ្ញាធរអគ្គិសនីកម្ពុជានឹងធ្វើការពិចារណាតែចំពោះមតិយោបល់ណាដែលមានហេតុផលយោងច្បាស់លាស់ប៉ុណ្ណោះ ”។
អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្ដិយសសូមជម្រាបជូនសាធារណជនគ្រប់រូបឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងចេញអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឱ្យក្រុមហ៊ុន យូខេ ផៅវ័រ ឯ.ក ធ្វើការផ្ដល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល អនុលោមតាមលិខិតអនុញ្ញាតរបស់ក្រសួងរ៉ែ និងថាមពល លេខ ១៨៣៤២រថ.បគអថ.លអ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ ស្ថាប័នរដ្ឋនានាដែលពាក់ព័ន្ធ និងសាធារណជនមានសិទ្ធពិនិត្យ ផ្ដល់យោបល់ និងអនុសាសន៍ឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណដូចដែលមានក្នុង QR កូដ ខាងក្រោមនេះ។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការចេញអាជ្ញាបណ្ណ សាធារណជនគ្រប់រូបមានសិទ្ធពិនិត្យ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណផលិតកម្មសម្រាប់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលគ្រោងនឹងចេញនេះ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ពិនិត្យ ឬផ្ដល់យោបល់លើខ្លឹមសារនៃសេចក្ដីព្រាងលក្ខខណ្ឌអាជ្ញាបណ្ណឱ្យក្រុមហ៊ុន យូខេ ផៅវ័រ ឯ.ក អាចធ្វើការស្កេន QR កូដ ឬ អាចអញ្ជើញមកទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជាផ្ទាល់ ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមបញ្ជាក់ជូនថា “ អាជ្ញាធរអគ្គិសនីកម្ពុជានឹងធ្វើការពិចារណាតែចំពោះមតិយោបល់ណាដែលមានហេតុផលយោងច្បាស់លាស់ប៉ុណ្ណោះ ”។
អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្ដិយសសូមជម្រាបជូនសាធារណជនគ្រប់រូបដែលរស់នៅក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងចេញសេចក្តីសម្រេចកែសម្រួលលើកទី១ លើឯកសារអាជ្ញាបណ្ណផលិតកម្មរបស់ក្រុមហ៊ុន មីនេបៀ ស្នេថេក ហ្គ្រីន ផៅវ័រ ឯ.ក លេខ ៥៦៩ ឯអ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនបន្ថែមមធ្យោបាយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្កាវ៉ាត់ អនុលោមតាមកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន មីនេបៀ ស្នេថេក ហ្គ្រីន ផៅវ័រ ឯ.ក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លើសេវាកម្មផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្កាវ៉ាត់ ដែលមានស្រាប់នៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមខ្លឹមសារសេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលលើកទី១ លើឯកសារអាជ្ញាបណ្ណដូចដែលមានក្នុង QR កូដ ខាងក្រោមនេះ។ តាមនីតិវិធីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា អាជ្ញាធរមូលដ្ឋាន ស្ថាប័នរដ្ឋនានាដែលពាក់ព័ន្ធ និងសាធារណជនមានសិទ្ធពិនិត្យ ផ្តល់យោបល់ និងអនុសាសន៍ឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាលើសេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលលើកទី១ លើឯកសារអាជ្ញាបណ្ណដែលគ្រោងនឹងកែសម្រួលនេះ។ អាជ្ញាធរអគ្គិសនីកម្ពុជានឹងតម្កល់ទុកសេចក្ដីព្រាងសេចក្ដីសម្រេចកែសម្រួលលើកទី១ លើឯកសារអាជ្ញាបណ្ណនៅ……………………………………………………………………សម្រាប់សាធារណជនពិនិត្យ។ អាស្រ័យហេតុនេះ សូមសាធារណជនរស់នៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចំណាប់អារម្មណ៍ចង់ពិនិត្យ ឬផ្ដល់យោបល់លើខ្លឹមសារនៃសេចក្ដីព្រាងសេចក្ដីសម្រេចកែសម្រួលលើកទី១ លើឯកសារអាជ្ញាបណ្ណឱ្យក្រុមហ៊ុន មីនេបៀ ស្នេថេក ហ្គ្រីន ផៅវ័រ ឯ.ក អាចអញ្ជើញមកទីកន្លែងខាងលើ ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ និងផ្ដល់មតិឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមបញ្ជាក់ជូនថា “ អាជ្ញាធរអគ្គិសនីកម្ពុជានឹងធ្វើការពិចារណាតែចំពោះមតិយោបល់ណាដែលមានហេតុផលយោងច្បាស់លាស់ប៉ុណ្ណោះ ”។